ឯកជនភាព

កែចុងក្រោយ៖ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026

ចំណុះ ជាកម្មវិធីគណនាឥតគិតថ្លៃ បង្កើតដោយ Ka Vatana ស្ថាបនិក CHNAI LAB នៅភ្នំពេញ។ នេះជាកំណែទី 1។ វាមិនមានគណនី មិនមានការបង់ប្រាក់ ហើយមិនរក្សាទិន្នន័យរបស់អ្នកលើម៉ាស៊ីនមេទេ។

អ្វីដែលវារក្សា

បញ្ជីទំនិញ យានដែលអ្នកជ្រើស និងភាសា ត្រូវបានរក្សាទុកក្នុងកម្មវិធីរុករករបស់អ្នកផ្ទាល់ ដើម្បីឱ្យអ្នកបើកមកវិញ ហើយឃើញលេខដដែល។ ទិន្នន័យនេះមិនចេញពីឧបករណ៍របស់អ្នកទេ។

អ្វីដែលវាមិនធ្វើ

ពេលអ្នកចុច ចែករំលែក បញ្ជីទំនិញត្រូវបានសរសេរក្នុងតំណផ្ទាល់ នៅខាងក្រោយសញ្ញា #។ ផ្នែកនោះ កម្មវិធីរុករកមិនផ្ញើទៅម៉ាស៊ីនមេទេ។ អ្នកណាដែលមានតំណ អាចឃើញបញ្ជីនោះ ដូច្នេះសូមផ្ញើតែទៅអ្នកដែលអ្នកចង់ឱ្យឃើញ។

ក្រុមហ៊ុនដែលបង្ហោះទំព័រ

ទំព័រនេះបង្ហោះលើ Vercel។ ដូចគេហទំព័រទាំងអស់ដែរ ពេលអ្នកបើកទំព័រ ក្រុមហ៊ុនបង្ហោះឃើញអាសយដ្ឋាន IP និងប្រភេទកម្មវិធីរុករករបស់អ្នក ដើម្បីបញ្ជូនទំព័រមកអ្នក។ យើងមិនយកទិន្នន័យនោះមកប្រើទេ។

លុបទិន្នន័យ

ទិន្នន័យទាំងអស់នៅក្នុងកម្មវិធីរុករករបស់អ្នក។ ចុចប៊ូតុងនេះ ដើម្បីលុបវាចេញ។

ទំនាក់ទំនង

សំណួរអំពីទំព័រនេះ សូមសរសេរមក chnailab@gmail.com

Privacy

Last changed: 1 October 2026

Chamnoh is a free calculator built by Ka Vatana, founder of CHNAI LAB, in Phnom Penh. This is version 1. It has no accounts and no payments, and it keeps none of your data on a server.

What it keeps

Your cargo list, the vehicle you chose and your language are kept in your own browser, so you can come back to the same numbers. They never leave your device.

What it does not do

When you press Share, the cargo list is written into the link itself, after the # sign. Browsers do not send that part to a server. Anyone who has the link can read the list, so send it only to people who should see it.

The company that hosts the page

The page is hosted on Vercel. As with any website, when you open it the host sees your IP address and browser type in order to deliver the page. We do not use that data.

Delete your data

All of it is in your browser. Press this button to remove it.

Contact

Questions about this page: chnailab@gmail.com