លក្ខខណ្ឌ

កែចុងក្រោយ៖ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026

ចំណុះ ជាកម្មវិធីគណនាឥតគិតថ្លៃ កំណែទី 1 បង្កើតដោយ Ka Vatana ស្ថាបនិក CHNAI LAB។ វាផ្តល់ការប៉ាន់ស្មាន មិនមែនជាការធានាទេ។

នេះជាការប៉ាន់ស្មាន

ទំហំ និងទម្ងន់សរុប គិតត្រឹមត្រូវតាមលេខដែលអ្នកវាយ។ ចំនួនកេសដែលដាក់បាន និងរបៀបរៀប ជាការប៉ាន់ស្មាន។ កម្មវិធីមិនដឹងថាកេសណាងាយបែក ទំនិញត្រូវចងយ៉ាងណា ទម្ងន់ត្រូវចែកលើភ្លៅឡានយ៉ាងណា ឬច្បាប់ផ្លូវថ្នល់ទេ។

មុនពេលកក់កុងតឺន័រ ឬឡាន សូមបញ្ជាក់ជាមួយក្រុមហ៊ុនដឹក ឬភ្នាក់ងារដឹកជញ្ជូនរបស់អ្នកជានិច្ច។

ទំហំ និងរូបមន្ត

ទំហំកុងតឺន័រយកពីតារាងដែលក្រុមហ៊ុន Hapag-Lloyd ផ្សាយ។ កុងតឺន័រនីមួយៗខុសគ្នាបន្តិច។ ទំហំឡានគ្រាន់តែជាគំរូ។ រូបមន្តទម្ងន់គិតថ្លៃ ជារូបមន្តដែល IATA និង DHL Express ផ្សាយ។ ក្រុមហ៊ុនដឹកនីមួយៗអាចមានច្បាប់ផ្ទាល់ខ្លួន។

តម្លៃ

ការប្រើប្រាស់ឥតគិតថ្លៃ។ មិនមានគណនី និងមិនមានការបង់ប្រាក់ទេ។

ការទទួលខុសត្រូវ

កម្មវិធីនេះផ្តល់ជូនតាមសភាពដែលវាមាន។ អ្នកបង្កើតមិនទទួលខុសត្រូវចំពោះការខាតបង់ ដែលកើតពីការសម្រេចចិត្ត ដោយផ្អែកតែលើលេខប៉ាន់ស្មានទាំងនេះទេ។

ច្បាប់

លក្ខខណ្ឌទាំងនេះអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនង

បើឃើញលេខខុស ឬមានសំណួរ សូមសរសេរមក chnailab@gmail.com

Terms

Last changed: 1 October 2026

Chamnoh is a free calculator, version 1, built by Ka Vatana, founder of CHNAI LAB. It gives an estimate, not a guarantee.

This is an estimate

Total volume and weight are exact for the numbers you type. How many cartons fit, and how they are arranged, is an estimate. The calculator does not know which cartons are fragile, how the load is secured, how weight sits on a truck's axles, or the road rules.

Before you book a container or a truck, always confirm with your carrier or forwarder.

Sizes and formulas

Container sizes come from the tables Hapag-Lloyd publishes. Containers differ a little from one to the next. Truck sizes are examples only. The chargeable weight formulas are the ones IATA and DHL Express publish. Each carrier may have its own rules.

Price

It is free to use. There are no accounts and no payments.

Liability

The calculator is provided as it is. Its maker is not liable for losses that come from decisions made on these estimates alone.

Law

These terms follow the laws of the Kingdom of Cambodia.

Contact

If a number looks wrong, or you have a question: chnailab@gmail.com